(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីរិះរកវិធីដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់។

 

២៖ ទីបំផុតតំណែងអភិបាលក្រុងអ៊ីស្តង់ប៊ូល បានទៅបេក្ខជនមកពីគណបក្សប្រឆាំង

 

៣៖ បាក់រលំរោងបុណ្យសង្កត់មនុស្សស្លាប់១៤នាក់ និងរបួស៥០នាក់ នៅប្រទេសឥណ្ឌា។

 

៤៖ រថភ្លើងរអិលចេញពីផ្លូវរួចធ្លាក់ចូលក្នុងទន្លេនៅបង់ក្លាដែស បង្កឲ្យមនុស្សស្លាប់និងរបួសជាង១០០នាក់។

 

៥៖ ទិដ្ឋភាពប្រជាកសិករស៊ីរីប្រមូលផលស្រូវសាលី។

 

៦៖ អេស្តូនីប្រារព្ធពិធីព្យុហយាត្រាអបអរទិវាជ័យជម្នះ។

 

៧៖ គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីកាលពីព្រឹកនេះ ពុំបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមនុស្សស្លាប់ឡើយ។