Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នៅជប៉ុន លោក ដូណាល់ ត្រាំ នឹងបន្តដំណើរទៅកូរ៉េខាងត្បូងមួយទៀត (Video inside)

24-06-2019 13:41

(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃមកកាន់ប្រទេសកូរ៉េខាងត្បូង ដោយចាប់ផ្ដើមនៅថ្ងៃទី២៩ ខែមិថុនាខាងមុខនេះ។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង មិនបានបញ្ជាក់លម្អិតពីដំណើរទស្សនកិច្ចរបស់លោកត្រាំ ឡើយ ប៉ុន្តែគេរំពឹងថា លោកនឹងពិភាក្សាលើបញ្ហាជាច្រើនជាមួយលោកប្រធានាធិបតី មូន ជែអ៊ីន ជាពិសេសគឺសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងតែម្ដង។

គួរបញ្ជាក់ថា មុននឹងទៅកូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ នឹងត្រូវដំណើរទៅកាន់ទីក្រុងអូសាកា ប្រទេសជប៉ុនជាមុនសិន ជាទីដែលលោកអាចនឹងជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាឱកាសចូលរួមកិច្ចប្រជុំ G20 ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា៕