(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេសជប៉ុន នៅព្រឹកថ្ងៃចន្ទនេះ។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការបំផ្លិចបំផ្លាញ នៅឡើយទេ។ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងទៀតថាគ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយនៅតំបន់ឆ្នេរ នៃខេត្ត Chiba ហើយវាក៏មិនបានបង្កការព្រួយបារម្ភពីរលកយក្សស៊ូណាមិ នោះដែរ៕