(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ធ្លាក់យន្តហោះលើកោះហាវ៉ៃរបស់អាមេរិក ផ្តាច់ជីវិតមនុស្សទាំងអស់០៩នាក់។ 

២៖ ប្រមុខអង្គការសិទ្ធិមនុស្សរបស់ UN ទទូចឲ្យប្រធានាធិបតីវេណេស៊ុយអេឡា ដោះលែងសកម្មជនដែលជាប់ឃុំព្រោះបាតុកម្ម។

៣៖ ចំនួនមនុស្សស្លាប់ដោយសារជំងឺផ្តាសាយ A/H1N1 នៅប្រទេសមីយ៉ាន់ម៉ា កើនដល់០៦នាក់។

 

៤៖ ទិដ្ឋភាពថ្ងៃលិចនៅទីក្រុង Zadar ប្រទេសក្រូអាត។ 

 

៥៖ ឆេះអគារនៅទីក្រុងប៉ារីស ផ្តាច់ជីវិតមនុស្ស៣នាក់ និងរបួសជិត៣០នាក់។ 

 

៦៖ ស្រីលង្កាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយការវាយប្រហារនៅទីក្រុងកូឡុំបូ ផ្តាច់ជីវិតមនុស្ស២៥៨នាក់។ 

 

៧៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ។