Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ (Photo inside)

21-06-2019 21:08

(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងរថក្រោះអាមេរិកច្រឡំបើកកិនចំការដំណាំនៅរ៉ូម៉ានី កំឡុងការធ្វើសមយុទ្ធយោធាអន្តរជាតិមួយ, សំណងនឹងត្រូវទូទាត់ជូនប្រជាជនក្នុងតំបន់។

២៖ បាតុកររាប់ពាន់នាក់ប្រមូលផ្តុំមុខអគារសភាទីក្រុងហុងកុង ដើម្បីបន្តទាមទារឲ្យលោកស្រីអភិបាលចុះចេញពីតំណែង។

៣៖ ទិវាជិះកូនក្តា Skateboard អន្តរជាតិ ប្រព្រឹត្តទៅនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។

៤៖ ជនចំណាកស្រុកវេណេស៊ុយអេឡាជិត២០០នាក់ ជាប់នៅព្រំប្រទល់ឈីលី-ប៉េរូ។

៥៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចាកចេញពីទីក្រុងព្យុងយ៉ាង ក្រោយបំពេញទស្សនកិច្ចផ្លូវរយៈពេលពីរថ្ងៃ។

៦៖ ចំនួនមនុស្សស្លាប់ដោយសារករណីឆេះរោងចក្រនៅខេត្តស៊ូម៉ាត្រាខាងជើង នៃប្រទេសឥណ្ឌូណេស៊ី កើនដល់៣០នាក់។

៧៖ ប្រជាជនឥណ្ឌាអបអរទិវា Yoga អន្តរជាតិ។