Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ប្រទេសជាតិមួយ ត្រូវតែគិតគូរពីផលប្រយោជន៍ប្រជាជនខ្លួនឯងជាធំ», នេះជាសម្ដីលោក ដូណាល់ ត្រាំ

19-06-2019 09:26

(វ៉ាស៊ីនតោន)៖ «ប្រទេសជាតិមួយត្រូវតែគិតគូរពីផលប្រយោជន៍របស់ប្រជាជនខ្លួនឯងជាធំ និងមុន គេបំផុត»។ នេះគឺជាសម្ដីលោក ដូណាល់ ត្រាំ ថ្លែងក្នុងពិធីជួបជុំមួយដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ នាឱកាសប្រកាសជាផ្លូវការពីការធ្វើយុទ្ធនាការឃោសនា បោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ក្នុងពិធីជួបជុំអ្នកគាំទ្រ នៅឯ ទីក្រុង Orlando រដ្ឋ Florida នៅថ្ងៃអង្គារសប្ដាហ៍នេះ។ បន្ថែមពីលើនេះ នៅចំពោះមុខ អ្នកគាំទ្រ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាងដែរថាបច្ចុប្បន្ន លោកគឺជាជនរងគ្រោះនៃការប៉ុនប៉ង ទម្លាក់ចេញពីអំណាចពីសំណាក់គណបក្សប្រជាធិបតេយ្យ។

គួរជម្រាបថា ដូចកាលពីឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ នៅតែប្រើប្រាស់វេទិកាសាធារណៈបែប នេះ វាយប្រហារលើគណបក្សប្រជាធិបតេយ្យ ជាពិសេសគឺពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ខុស ច្បាប់ដែលលោកផ្ទាល់សន្យាថានឹងដោះស្រាយឱ្យបាន។ ប៉ុន្តែគួរឱ្យកត់សម្គាល់ នៅក្នុងពីធីជួបជុំ អ្នកគំាទ្រនោះដែរ លោក ត្រាំ ហាក់ដូចជាប្រើពាក្យធ្ងន់ធ្ងរជាងមុន ដោយចោទត្រង់ៗថាគណបក្ស ប្រជាធិបតេយ្យ កំពុងធ្វើសកម្មភាពបំផ្លាញសហរដ្ឋអាមេរិក៕