(ហ្សាការតា)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប (EMSC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតប្រទេសឥណ្ឌណេស៊ី នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។
យោងតាម EMSC គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយស្ថិតនៅចំងាយ ១៣៣គីឡូម៉ែត្រនៃ ភាគពាយ័ព្យទីក្រុង គូផាង (Kupang) ស្ថិតនៅលើកោះ ទីម័រ (Timor) ។ ភ្លាមបែបនេះ អាជ្ញាធរឥណ្ឌូណេស៊ីមិនបានប្រកាសសញ្ញាអាសន្នអំពីរលកយក្សស៊ូណាមិ ព្រមទាំងជនរងគ្រោះ ឬក៏ការខូចខាតដែលអាចកើតមាននៅឡើយទេ៕