Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុម Aston Villa រីករាយក្នុងការប្រកាសកំនត់ត្រាថ្មី ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ W88 ក្នុងការធ្វើជាដៃគូដ៏សំខាន់សម្រាប់រដូវកាល ២០១៩-២០២០

15-06-2019 18:25

(ហ្វីលីពីន)៖ ស្លាកសញ្ញាក្រុមហ៊ុន W88 នឹងបង្ហាញនៅលើឈុតសំលៀកបំពាក់ Kappa សម្រាប់ការប្រកួតជានាមជាក្រុមម្ចាស់ផ្ទះ ឬក្រុមភ្ញៀវក្នុងខ័ណ្ឌ Premier League ក៏ដូចជាសំលៀកបំពាក់ហ្វឹកហាត់របស់ក្រុមផងដែរ។

W88 គឺជាក្រុមហ៊ុនដែលរីកចំរើនក្នុងវិស័យហ្គេមអនឡាញ និងមានវត្តមានខ្លាំងនៅអាស៊ី។ W88 ផ្តល់ជូនជាពិសេសក្នុងការភ្នាល់កីឡា កាស៊ីណូផ្ទាល់ Poker ស្លតហ្គេម និងឆ្នោត។

លោក Nicola Ibbetson ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្លិប Aston Villa បាននិយាយថា៖ «ពួកយើងពិតជារីករាយក្នុងការស្វាគមន៍ W88 ដែលជាដៃគូសំខាន់នៃក្លឹប។ ស្លាកសញ្ញារបស់ W88 នឹងស្ថិតនៅលើសឧបករណ៍របស់ពួកយើងសម្រាប់រដូវកាលក្របខ័ណ្ឌ Premier League 2019/20។ នេះគឺជាកំនត់ត្រាថ្មីស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសម្រាប់ក្លឹប ការផ្សព្វផ្សាយរបស់យើងទៅកាន់ Premier League ផ្តល់ឱ្យដៃគូក្លឹបរបស់យើងនូវការទទូលស្គាល់ជាសកល ដើម្បីឈានទៅដល់មូលដ្ឋានអ្នកគាំទ្រ ទូទាំងពិភពលោករបស់យើង»។

លោក Hilly Ehrlich អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឃន៍ពាណិជ្ជកម្មរបស់ W88 បាននិយាយថា «ពួកយើងពិតជារំភើប និងរីករាយក្នុងការធ្វើការជាមួយក្រុម Aston Villa ដែលជាក្រុមដែលឈរជើងអស់រយៈពេលជាង១៤០ឆ្នាំមកហើយលើតារាងកំពូលរបស់ប្រទេសអង់គ្លេស។ យើងទន្ទឹងរង់ចាំចូលរួមជាមួយអ្នកគាំទ្រកីឡាករ និងអ្នកគ្រប់គ្រងក្លឹប នៅក្នុងប៉ុន្មានខែខាងមុខនេះ។ W88 គឺជាក្រុមហ៊ុនហ្គេមអនឡាញល្បីល្បាញមួយដែលមានមូលដ្ឋានគ្រឹះដ៏សំខាន់។ ស្លាកសញ្ញានេះតំណាងឱ្យការជឿទុកចិត្ត និងភាពសុចរិតជាមួយនឹងកីឡាបាល់ទាត់ស្នូលរបស់ខ្លួន»

ឈុត Kappa ថ្មីរបស់ក្រុម Aston Villa ជាមួយនឹងស្លាកសញ្ញា W88 នៅខាងមុខនឹងអាចទិញបាននៅក្នុងខែកក្កដា៕