Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ (Photo inside)

14-06-2019 20:44

(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ធ្លាក់យន្តហោះហ្វឹនហ្វឺនយោធាមួយគ្រឿងនៅភាគកណ្តាលប្រទេសវៀតណាម បណ្តាលឲ្យពីឡុតពីរនាក់ស្លាប់។

២៖ លោក ដូណាល់ ត្រាំ បញ្ចេញគំរូរូបរាងថ្មីសម្រាប់យន្តហោះ Air Force One ដែលនឹងត្រូវបង្ហាញខ្លួននៅឆ្នាំ២០២៤។

៣៖ ចិនសម្រេចដំឡើងពន្ធយ៉ាងគំហុកទៅលើផលិតផលបំពង់ទីបដែក ដែលនាំចូលពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។

៤៖ លោក ដូណាល់ ត្រាំ ប្រកាសថា អ្នកនាំពាក្យសេតវិមាន គឺលោកស្រី Sarah Sanders នឹងចាកចេញពីតួនាទី នៅចុងខែនេះ។

៥៖ អូស្រ្តាលីរៀបចំពិធីបុណ្យសពជូនអតីតនាយករដ្ឋមន្រ្តីរបស់ខ្លួន គឺលោក Bob Hawke។

៦៖ ទិដ្ឋភាពពិព័រណ៍វីដេអូហ្គេម Electronic Entertainment Expo ឬហៅកាត់ថា E3 ដែលទើបតែបញ្ចប់ទៅនីទីក្រុង Los Angeles សហរដ្ឋអាមេរិក។

៧៖ ទិដ្ឋភាពទីតាំងបុរាណស្ថានក្នុងទីក្រុងអាតែនប្រទេសក្រិច។