Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (Photo inside)

13-06-2019 20:32

(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ក្រោយទស្សនាការហោះសម្តែងរាងយន្តហោះ F-35 ពីលើសេតវិមានអាមេរិក ប្រធានាធិបតីប៉ូឡូញព្រមទិញយន្តហោះនេះ ៣២គ្រឿង។

២៖ ប្អូនស្រីលោក គីម ជុងអ៊ុន មកដល់កូរ៉េខាងត្បូង និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតស្ត្រីទី១កូរ៉េខាងត្បូង។

៣៖ អគាររដ្ឋបាលទីក្រុងហុងកុង នឹងបន្តបិទទ្វាររហូតដល់ថ្ងៃសុក្រស្អែកនេះព្រោះបាតុកម្ម។

៤៖ សហរដ្ឋអាមេរិកកំពុងត្រៀមដាក់ទណ្ឌកម្មលើ គំរោងតបំពង់ឧស្ម័នពីរុស្ស៊ីទៅបណ្តាប្រទេសអឺរ៉ុប ដែលរួមមានទាំងអាល្លឺម៉ង់។

៥៖ កម្តៅនៅគុយវ៉េតកើនឡើងដល់៥០អង្សាសេ, អាជ្ញាធរត្រៀមចេញការប្រកាសអាសន្ន។

៦៖ ក្រោយរកឃើញបំណែកយន្តហោះយោធាដឹកជញ្ជូន AN-32 ដែលបានធ្លាក់កាលពីថ្ងៃទី០៣ ខែមិថុនានេះ កងទ័ពអាកាស ឥណ្ឌា បញ្ជាក់ថាមនុស្សទាំង១៣នាក់ដែលបានធ្វើដំណើរនៅលើនោះ ពុំមាននរណាម្នាក់រួចរស់ជីវិតឡើយ។

៧៖ នាវាដឹកប្រេង០២គ្រឿង រងការវាយប្រហារនៅលើផ្ទៃសមុទ្រអូម៉ង់។