Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងណែនាំអឺរ៉ុបឲ្យងាកទៅផ្សាភ្ជាប់ជាមួយរុស្ស៊ីវិញ ដោយមិនត្រូវបណ្តោយរុស្ស៊ី ឲ្យទៅបង្កើនភាពស្អិតល្មួតជាមួយចិននោះឡើយ (Video inside)

12-06-2019 16:32

(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានស្នើឲ្យអឺរ៉ុបគួរតែពិចារណាឡើងវិញ ហើយងាកទៅកសាងទំនុកចិត្តជាមួយរុស្ស៊ី ដោយមិនគួរ បណ្តោយឲ្យរុស្ស៊ីទៅស្អិតល្មួតជាមួយចិននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

លោក Macron បានអំពាវនាវដល់សហភាពអឺរ៉ុបយ៉ាងដូច្នេះថា «អឺរ៉ុបត្រូវតែគិតគូរឡើងវិញ អំពីការកសាងទំនុកចិត្ត និងទំនាក់ទំនងផ្នែកសន្តិសុខជាមួយរុស្ស៊ី និងមិនគួរយល់ស្របតែជាមួយគំនិតរបស់អង្គការ NATO ឡើយ»។ លោកប្រធានាធិបតីបារាំង បានទទូចឲ្យភាគីទាំងពីរ គួររក្សាកិច្ចពិភាក្សាបែបយុទ្ធសាស្រ្តជាមួយរុស្ស៊ី បើទោះបីជាមានភាពមិនត្រូវរ៉ូវគ្នាមួយចំនួនក្តី ខណៈវាមិនមែនជារឿងល្អនោះឡើយ ដែលបណ្តោយរុស្ស៊ីឲ្យទៅជិតស្និទ្ធចិន។

គួរជម្រាបថា លោក Macron បានថ្លែងដូចខាងលើនេះបន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានជួបនិងពិភាក្សាគ្នាអំពីឱកាស នៃការពង្រឹងចំណងទាក់ទង ឲ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ចំពោះមុខការបង្កព្យុះភ្លៀង កាន់តែខ្លាំងឡើងៗពីសហរដ្ឋអាមេរិក។ ប្រទេសចិន និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀង បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រ ដែលមិនធ្លាប់មានពីមុនមកនោះឡើយ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងត្រូវជម្រុញឲ្យដល់ជាង ២០០ពាន់លានដុល្លារ ខណៈវិស័យចម្បងៗផ្សេងទៀតរួមទាំងកិច្ចការពារសន្តិសុខរួមគ្នា ក៏នឹងត្រូវលើកកម្ពស់ឲ្យខ្លាំងជាងមុនផងដែរ៕