(ញូដេលី)៖ ប្រតិបត្តិការរុករកយ៉ាងសកម្ម ដើម្បីស្វែងរកយន្តហោះដឹកជញ្ជូនធុន AN-32 របស់កងទ័ពអាកាសឥណ្ឌា ដែលបានបាត់ដំណឹងកាលពីដើមសប្តាហ៍នេះ បានឈានដូលដល់ថ្ងៃទី០៦ហើយនៅថ្ងៃសៅរ៍នេះ ប៉ុន្តែនៅតែមិនទាន់មានតំរុយអ្វីឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។
យន្តហោះខាងលើដែលមានផ្ទុកមនុស្សទាំងអស់១៣នាក់ បានដាច់ការទាក់ទង និងបាត់ដំណឹងកាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីបានហោះឡើងចេញពីទីក្រុង Jorhat ក្នុងរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។ យន្តហោះស្លាបឥណ្ឌា ដូចជា P8i និង C-130 ព្រមទាំងឧទ្ធម្ភាគចក្រ Mi-17, ALH, និង Cheetah បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងប្រតិបត្តិការរុរកយន្តហោះនោះ។
គួរជម្រាបថា បើតាមយោធាឥណ្ឌា ការហោះហើរសរុបជាង១៥០ម៉ោង ត្រូវបានធ្វើឡើង នៅក្នុងប្រតិបត្តិការរុករកយន្តហោះដឹកជញ្ជូន AN-32 ដែលបាត់ដំណឹង៕