(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំងព្រឹត្តិការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ គ្រោះថ្នាក់រថយន្តក្រុងនៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ផ្តាច់ជីវិតមនុស្ស១៧នាក់។

 

២៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទទួលបានសញ្ញាបត្រកិត្តិយសពីសាកលវិទ្យាល័យទីក្រុង Saint Petersburg។

 

៣៖ វៀតណាមកាត់ទោសដាក់គុកអ្នកប្រើបណ្តាញសង្គមម្នាក់ ដែលបង្ហោះសារប្រឆាំងអំណាចរដ្ឋ។
http://image.freshnewsasia.com/2019/007/fn-2019-06-07-12-54-10-0.jp

៤៖ គ្រោះថ្នាក់ចរាចណ៍រវាងរថយន្ត០៣គ្រឿង នៅភាគកណ្តាលហ្វីលីពីន បណ្តាលឲ្យមនុស្ស០៣នាក់ស្លាប់ និង២៦នាក់របួស។

 

៥៖ បុរសជាគិលានុបដ្ឋាយិកាអាល្លឺម៉ង់ម្នាក់ ប្រឈមមុខជាប់ពន្ធនាគារមួយជីវិត ពីបទសម្លាប់អ្នកជំងឺ១០០នាក់ កាលពីចន្លោះឆ្នាំ ១៩៩៩និងឆ្នាំ២០០៥។

 

៦៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល តែងតាំងរដ្ឋមន្រ្តីយុត្តិធម៌ ដែលជារដ្ឋមន្រ្តីភេទទីបីដំបូងគេក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល។

 

៧៖ ថ្ងៃនេះជាថ្ងៃដែលលោកស្រី Theresa May លាលែងពីតំណែងប្រធានគណបក្ស ប៉ុន្តែនៅបន្តធ្វើជានាយករដ្ឋមន្រ្តីអង់គ្លេស រហូតរកបានអ្នកជំនួសរួចរាល់។