Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ត្រាំ អាចនឹងជួបគ្នាក្នុងប្រទេសជប៉ុន នៅចុងខែមិថុនានេះ

07-06-2019 17:29

(ម៉ូស្គូ)៖​ វិមានក្រឹមឡាំង បានឱ្យដឹងនៅថ្ងៃសុក្រនេះថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ អាចនឹងជួបគ្នានៅឯកិច្ចប្រជុំ G20 រៀបចំឡើងនៅក្នុង ប្រទេសជប៉ុន នៅចុងខែមិថុនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មិនបានបញ្ជាក់ អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់ឱ្យដឹងយ៉ាងខ្លីដូច្នេះថា៖ «វាមានឱកាសដែលមេដឹកនាំទាំង២អាចនឹង ជួបគ្នា...អ្វីៗអាចនឹងកើតឡើងគ្រប់ពេល»។

គួរជម្រាបថា កិច្ចប្រជុំ G20 នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន នៅចុងខែមិថុនានេះ ហើយការលើកឡើងរបស់វិមានក្រឹមឡាំង កើតមានឡើងតែប៉ុន្មានប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បញ្ជាក់ថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីអាចស្ដារឡើងវិញបាន៕