Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ (Photo inside)

06-06-2019 20:18

(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង​ព្រឹត្តិ​ការណ៍ ក៏ដូចជាស្ថានការណ៍​នយោបាយ​ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ លោក ដូណាល់ ត្រាំ និងបណ្តាមេដឹកនាំពិភពលោកដទៃទៀត ប្រារព្ធខួប៧៥ឆ្នាំនៃថ្ងៃ D-Day កាលពីសម័យសង្រ្គាមលោក​លើកទីពីរ។

២៖ ចិនបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March-11 ដែលជាការបាញ់បង្ហោះគ្រាប់រ៉ុក្កែតលើកដំបូងរបស់ចិន ចេញពីមូលដ្ឋានបាញ់​គ្រាប់រ៉ុក្កែត ដែលអាចចល័តបាននៅលើផ្ទៃសមុទ្រ។

៣៖ យន្តហោះយោធាឥណ្ឌា និងមនុស្ស១៣នាក់បាត់ដំណឹងបួនថ្ងៃហើយ នៅតែរកមិនទាន់ឃើញ។

៤៖ លោក ស៊ី ជិនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ប្រារព្ធខួប៧០ឆ្នាំនៃចំណងការទូតចិន-រុស្ស៊ី និងប្រែក្លាយទៅជាទំនាក់ទំនង​យុទ្ធសាស្ត្រសម័យថ្មី។

៥៖ រដ្ឋាភិបាលចិនបើកទូលាយដោយផ្តល់អាជ្ញាប័ណ្ណ 5G ដល់វិស័យពាណិជ្ជកម្មប្រើប្រាស់។

៦៖ អតីតទាហានជើងចាស់អង់គ្លេសពីរនាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការថ្ងៃ D-Day លោតឆ័ត្រនៅលើឆ្នេរ Normandy ភាគខាងកើតបារាំងជាថ្មីម្តង បន្ទាប់ពីរយៈពេល​៧៥ឆ្នាំបានកន្លងផុតទៅ។

៧៖ មិចស៊ីកូចាត់វិធានការក្តៅ ហាមឃាត់ជនចំណាកស្រុកជាង១ម៉ឺននាក់ មិនឲ្យឆ្លងទៅតំបន់ព្រំដែនអាមេរិក។