(បរទេស)៖ នៅថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបាន កើតមានឡើង មានទាំងព៌ត៌មានទៅលើផ្នែក នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងសកម្មភាពថ្នាក់ដឹកនាំកំពូលៗលើលោកផងដែរ។ ចង់ដឹងថា តើព្រឹត្តិការណ៍ទាំងអស់ គួរឲ្យចាប់អារម្មណ៍យ៉ាងណានោះ សូមទស្សនាជម្រើសរូបភាពដូចខាងក្រោម៖

១៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ទៅដល់ទឹកដីប្រទេសរុស្ស៊ី ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ

 

២៖ ទីបំផុតលោក អាភីស៊ីត វែចចាជីវ៉ា សុខចិត្តលាលែងពីតំណាងរាស្ត្រតែម្តង ជាជាងទៅគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ឡើងធ្វើនាយករដ្ឋមន្ត្រីថៃ

 

៣៖ លោក Tim Cook អះអាងថា Apple មិនអាចក្លាយជាផ្ទាំងស៊ីបនៃសង្គ្រាមពាណិជ្ជកម្ម រវាងចិន និងអាមេរិកនោះឡើយ

 

៤៖ នារីជនជាតិអាមេរិកម្នាក់ក្លាយជាមនុស្សវ័យក្មេងបំផុត ដែលធ្វើដំណើរទៅគ្រប់ប្រទេសទាំងអស់លើផែនដី!

 

៥៖ ប្រជាជនឆែកជាងមួយសែននាក់ ធ្វើបាតុកម្មទ្រង់ទ្រាយធំទាមទារឲ្យនាយករដ្ឋមន្រ្តីរបស់ខ្លួន លាលែងពីតំណែង

 

៦៖ ម្ចាស់ពានណូបែលសេដ្ឋកិច្ចអាមេរិក៖ «លោក ដូណាល់ ត្រាំ កំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេស ដែលគ្មានភាពទទួលខុសត្រូវលើឆាកអន្តរជាតិ»

 

៧៖ ប្រធានាធិបតីមិចស៊ីកូប្រកាសថា «លោកមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុននោះឡើយ» ដែលអាចមកពីអាមេរិកគំរាមដំឡើងពន្ធ