(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានអ៊ីរ៉ង់ថានឹងត្រូវរងការឈឺចាប់ ជាទីបំផុត បើសិនជាហ៊ានគំរាមកំហែងដល់អ៊ីស្រាអែល ខណៈសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ គឺស៊ីរីទើបតែរងការវាយប្រហារ ពីសំណាក់កងទ័ពអ៊ីស្រាអែល៕
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស ហើយនៅព្រឹកថ្ងៃចន្ទនេះ សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ៕
៣៖ គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានកើតមាននៅភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី ក៏ប៉ុន្តែវាទំនងជាមិន បានបង្កការគំរាមកំហែងអ្វីឡើយ៕
៤៖ យានរុករកភពអង្គារ Mars 2020 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងត្រូវបំពាក់កាមេរ៉ាដ៏ច្បាស់មួយ ដែលនឹងជួយក្នុងការផ្លាស់ទី ការប្រមូលគំរូស្លាកស្នាម និងការអង្កេតរបស់វា នៅលើភពក្រហមនោះឲ្យកាន់តែច្បាស់ជាងពេលណាៗទាំងអស់។
៥៖ ប្រធានគណៈទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមាន គឺលោក ខេវិន ហាស្សេត (Keven Hassett) នឹងត្រូវ ចុះចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខនេះ៕
៦៖ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក FAA នាថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានឲ្យដឹង ថាផ្នែកមួយចំនួន ដែលប្រើប្រាស់នៅលើយន្តហោះ Boeing 737 MAX ប្រហែលជាមិនបានផលិតចេញ មកដោយត្រឹមត្រូវនោះឡើយ៕