គ្រោះរញ្ជួយផែនដីកម្រិត «៦.១រ៉ិចទ័រ» វាយប្រហារភាគខាងលិចឥណ្ឌូណេស៊ី!
03-06-2019 13:42
(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានកើតមាននៅភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី ក៏ប៉ុន្តែវាទំនងជាមិនបានបង្ក ការគំរាមកំហែងអ្វីឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
ចំណុចរំញ័រនៃគ្រោះរញ្ជួយផែនដីខាងលើ ស្ថិតនៅចំណុចក្បែរកូនកោះមួយកន្លែង ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ជាមួយនិងជម្រៅចន្លោះពី ៤០ ទៅ ៨០គីឡូម៉ែត្រក្រោមបាតសមុទ្រ។ បើតាមទីភ្នាក់ងារឃ្លាំមើលរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ីហ្វិក គឺពុំមានការចេញសារឲ្យប្រុងប្រយ័ត្នពីរលកយក្សឡើយ។ ម៉្យាងវិញ ក៏មិនមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ ឬមួយក៍ការបំផ្លិចបំផ្លាញ ដោយសារតែហេតុការណ៍នេះដែរ។
គួរជម្រាបថា ឥណ្ឌូណេស៊ីស្ថិតនៅលើតំបន់ដែលគេហៅថា «ខ្សែក្រវាត់ភ្នំភ្លើង» ដែលនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ទើបប្រទេសប្រជុំដោយកោះនេះ តែងជួបប្រទះគ្រោះរញ្ជួយដីជាញឹកញាប់ និងមានកម្រិតធ្ងន់ៗផងដែរ៕