Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់នឹងបើកទ្វារចរចា បើអាមេរិកបង្ហាញការគោរពដល់អ្នកដទៃ, នេះជាសម្ដីប្រធានាធិបតីអ៊ីរ៉ង់

02-06-2019 10:59

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបញ្ជាក់ជាថ្មីឡើងវិញថាទីក្រុងតេហរ៉ង់នឹង បើកទ្វារចរចាជាមួយសហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនបង្ហាញការគោរពដល់អ្នកដទៃ និង អនុវត្តតាមច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងប្រាប់សារព័ត៌មានអ៊ីរ៉ង់ Fars កាលពីថ្ងៃសៅរ៍ លោក រូហានី បានលើកឡើងដូចេះថា៖« យើងប្រកាន់ ភ្ជាប់នូវភាពសមហេតុផល ហើយនឹងយើងចរចាជាមួយសហរដ្ឋអាមេរិក បើសិនជាពួកគេអង្គុយប្រកប ដោយការគោរពគ្នានៅឯតុចរចា...ប៉ុន្តែទីក្រុងតេហេរ៉ង់ នឹងមិនអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនបង្ខំឱ្យ ចូលរួមកិច្ចចរចាជាដាច់ខាត»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងខ្លាំងកាលពីខែឧសភា កន្លងទៅ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង តំបន់មជ្ឈិមបូព៌ា ដោយសំអាងលើការគំរាមកំហែងរបស់អ៊ីរ៉ង់លើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុង តំបន់៕