(ដាម៉ាស់)៖ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី SANA បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រព័ន្ធមីស៊ីសការពារដែន អាកាសរបស់កងទ័ពស៊ីរី បានបាញ់កម្ទេចមីស៊ីលរបស់សត្រូវជាច្រើនគ្រាប់នៅឯភាគខាងត្បូងទីក្រុង ដាម៉ាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។
យោងតាម SANA មីស៊ីលទាំងនោះគឺមានគោលដៅវាយប្រហារលើតំបន់មួយកន្លែងស្ថិតនៅ ភាគខាងត្បូងទីក្រុងដាម៉ាស់។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់លម្អិតពីការវាយប្រហារនេះនៅឡើយ ទេ ខណៈវាកើតឡើងនៅចំពេលមានសេចក្ដីរាយការណ៍ថា យោធាអ៊ីស្រាអែលបានដឹកនាំការវាយប្រហារដោយគ្រាប់មីស៊ីលជាបន្តបន្ទាប់លើតំបន់ភាគខាងត្បូងប្រទេសស៊ីរី កាលពីខែឧសភាកន្លងទៅ៕