Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ (Photo inside)

01-06-2019 20:20

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ភ្នំភ្លើង Etna នៅអ៊ីតាលី បន្តហូរកម្អែរ និងជះផ្សែងឡើងលើមេឃដ៏គួរឲ្យព្រឺព្រួច។

២៖ ទិដ្ឋភាពនៃការអបអរទិវាកុមារអន្តរជាតិនៅឯប្រទេសចិន។

៣៖ ផ្ទុះរោងចក្រផលិតម្សៅ TNT នាំឲ្យកក្រើកភាគកណ្តាលរុស្ស៊ី។

៤៖ កើតមានករណីបាញ់ប្រហារនៅទីក្រុង Virginia Beach នៃរដ្ឋ Virginia របស់អាមេរិក បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់។

៥៖ ប៉មនាឡិកា Big Ben នៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ឈានចូលដល់អាយុកាល១៦០ឆ្នាំ។

៦៖ ក្មេងប្រុសៗនាំគ្នាចុះលេងទឹក នៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ខណៈអាកាសធាតុកើនឡើងកម្តៅ។

៧៖ ទិវាជិះកង់ ត្រូវបានប្រារព្ធឡើងនៅទីក្រុង Kathmandu ប្រទេសនេប៉ាល់។
http://image.freshnewsasia.com/2019/007/fn-2019-06-01-21-14-11-0.jp