Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកចោទចិនថា កំពុងបង្កអស្ថិរភាពនៅតំបន់អាស៊ី ដូច្នេះប្រទេសក្នុងតំបន់ទាំងអស់ គួរបង្កើនការចំណាយលើយោធា

01-06-2019 15:22

(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាមេរិកលោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) នាថ្ងៃសៅរ៍នេះបានលើកឡើងដោយ ទំនងចង់សំដៅទៅលើប្រទេសចិនថា គឺជាតួអង្គដែលកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់អាស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។

នៅចំពោះមុខប្រមុខការពារជាតិនៃប្រទេសក្នុងតំបន់អាស៊ី នៅឯវេទិកាកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) ដែលរៀបចំឡើងនៅសិង្ហបុរី លោក Shanahan បាននិយាយដូច្នេះថា «ការគំរាមកំហែងធំបំផុតចំពោះផលប្រយោជន៍សំខាន់ៗ របស់បណ្តាប្រទេសនៅក្នុងតំបន់នេះ អាចនឹងកើតចេញពីតួអង្គ ដែលមានគំនិតអាក្រក់ចង់ព្យាយាមបំផ្លាញ ជាជាងប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើគោលការណ៍ច្បាប់ត្រឹមត្រូវ»។ ក្រៅពីនេះលោក Shanahan ក៏បាននិយាយរិះគន់បែបបញ្ឆិតបញ្ឆៀងទៅលើ ការសាងសង់កោះសិប្បនិម្មិតដោយចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះផងដែរ។

នៅពេលថ្លែងពាក់ព័ន្ធឈ្មោះប្រទេសចិនចំៗវិញ ប្រមុខការពារជាតិអាមេរិករូបនេះ បានលើកឡើងថា ដើម្បីរក្សាផលប្រយោជន៍របស់ខ្លួន ទីក្រុងប៉េកាំងគួរតែមានទំនាក់ទំនង ប្រកបដោយលក្ខណៈស្ថាបនាជាមួយសហរដ្ឋអាមេរិក ក៏ប៉ុន្តែលោកបានចោទប្រកាន់បន្ថែមថា ទង្វើដែលសំដៅបំផ្លាញអធិបតេយ្យភាពប្រទេសដទៃ និងសកម្មភាពដែលបង្ហាញចេតនាមិនល្អ​របស់ចិនត្រូវតែបញ្ឈប់។ នាឱកាសនោះ លោក Shanahan ក៏បានអំពាវនាវឲ្យសម្ព័ន្ធរបស់ខ្លួននៅអាស៊ី បង្កើនការចំណាយសម្រាប់វិស័យយោធាផងដែរ និងបានរំលេចពីការប្តេជ្ញាយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះតំបន់នេះ។

គួរជម្រាបថា សម្តីចោទប្រកាន់របស់រដ្ឋមន្រ្តីការពារស្តីទីអាមេរិកទៅលើចិន កើតមានឡើង ស្របពេលដែលប្រទេសទាំងពីរ កំពុងជាប់គាំងក្នុងជម្លោះពាណិជ្ជកម្ម រួមជាមួយបញ្ហាមួយចំនួនទៀតដូចជាសមុទ្រខាងត្បូង និងកោះតៃវ៉ាន់ជាដើម។

យ៉ាងណាមិញ ខណៈដែលអាមេរិកចោទប្រកាន់ថា ចិនគឺជាអ្នកបង្កអស្ថិរភាពនៅតំបន់អាស៊ី អាមេរិកហាក់មិនបានមើលទង្វើរបស់ ខ្លួនឯងនោះឡើយ ដោយតំបន់មួយចំនួននៅជុំវិញពិភពលោក កំពុងតែកើតមាននូវអស្ថិរភាព ដែលមានប្រភពចេញពីសកម្មភាពរបស់ ប្រទេសមហាអំណាចមួយនេះផ្ទាល់។

តួយ៉ាងណាថ្មីៗនេះ នៅមជ្ឈិមបូព៌ា បណ្តាប្រទេសក្នុងតំបន់មានក្តីព្រួយបារម្ភថា សង្រ្គាមអាចនឹងផ្ទុះឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចល័តសព្វាវុធទំនើបៗ និងគ្រោងបញ្ជូនកងទ័ពខ្ទង់ពាន់នាក់បន្ថែម ទៅតំបន់មជ្ឈិមបូព៌ា ដែលនេះគឺមិននិយាយពីអ៊ីរ៉ាក់ និងស៊ីរី ឬមួយក៏លីប៊ីដែលនៅអាហ្រ្វិកខាងជើងផង។

ក្រៅពីមជ្ឈិមបូព៌ា ងាកទៅមើលអាមេរិកឡាទីនវិញ គឺវេណេស៊ុយអេឡា ដែលបានធ្លាក់ចូលក្នុងវិបត្តិនយោបាយយ៉ាងជ្រៅរាប់ខែ ចាប់តាំងពីអាមេរិកបានចេញមុខគាំទ្រ ពេញទំហឹងឲ្យមេបក្សប្រឆាំងនៃប្រទេសនោះ ឡើងជាមេដឹកនាំ ហើយចង់បណ្តេញប្រធានាធិបតីស្របច្បាប់របស់គេ ចេញពីអំណាចទាំងកម្រោល