Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំប្រទេសសហភាពអឺរ៉ុប ពិភាក្សាគ្នាអំពីនីតិវិធីជ្រើសរើសប្រធានគណៈកម្មការអឺរ៉ុប ប៉ុន្តែមិនទាន់លេចលឺឈ្មោះបេក្ខជនណាម្នាក់ឡើយ (Video inside)

29-05-2019 11:56

(ព្រុចសែល)៖ បណ្ដាមេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប មិនបានពិភាក្សាពីឈ្មោះបេក្ខជនណាម្នាក់ឡើយ ក្រៅតែពីជជែកគ្នាពីនីតិវិធីជ្រើសរើស ប្រធានគណៈកម្មការអឺរ៉ុបថ្មីប៉ុណ្ណោះ។ នេះបើតាមលោក ដូណាល់ ថាសក៍ (Donald Tusk) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

នៅកំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបអាហារពេលល្ងាចរបស់មេដឹកនាំអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានបញ្ជាក់ថា ផ្អែកលើកិច្ចព្រមព្រៀងមួយរបស់បណ្ដាមេដឹកនាំអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអឺរ៉ុបនឹងអនុវត្តតួនាទីរបស់ខ្លួន នៅពេលបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាអឺរ៉ុប អនុលោមតាមសន្ធិសញ្ញាអឺរ៉ុប។

គួរបញ្ជាក់ថា លោក ហ្សង់ក្លូដ ហ្សាំងកឺ (Jean-Claude Juncker) គឺជាប្រធានគណៈកម្មាការអឺរ៉ុបបច្ចុប្បន្ន ហើយបើតាមលោក Donald Tusk អនាគតប្រធានគណៈកម្មាការអឺរ៉ុបថ្មី ត្រូវតែទទួលបានការគំាទ្រពីសំឡេងភាគច្រើននៅក្នុង ក្រុមប្រឹក្សាអឺរ៉ុប និងសំឡេងភាគច្រើនពីសមាជិកសភាអឺរ៉ុប៕