(តូក្យូ)៖ បុរសម្នាក់បានយកកូនកាំបិតចាក់មនុស្ស១៧នាក់ឱ្យរបួស ខណៈ២នាក់ផ្សេងទៀតក្នុងនោះរួមមានទាំង កុមារីម្នាក់ទំនងជាអាចបាត់បង់ជីវិត នៅក្បែរឧឧ្យានមួយន្លែងស្ថិតនៅខាងក្រៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើ តាមអាជ្ញាធរនៅក្នុងតំបន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរជប៉ុន ការវាយប្រហារដោយកូនកាំបិតខាងលើកើតឡើងនៅព្រឹកថ្ងៃអង្គារ នៅឯឧទ្យានមួយ កន្លែងក្នុងទីក្រុង Kawasaki នៃភាគខាងត្បូងទីក្រុងតូក្យូ។ ចំណែកឯ បុរសជាជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយរូបគេបានយកកូនកាំបិតចាក់ខ្លួនឯងឱ្យរបួសធ្ងន់។
ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយពីមូលហេតុនៃការវាយប្រហារដោយកូនកាំបិតនេះ នៅឡើយទេ៕