(អាមេរិក)៖ ខ្យល់ព្យុះ Tornado បានបង្កការបំផ្លិចបំផ្លាញនៅទីក្រុងចំនួន០២ ក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) របស់អាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ និងបណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់២៩នាក់ ទទួលរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
កាលពីយប់ថ្ងៃសៅរ៍ (ពេលវេលានៅរដ្ឋអូក្លាហូម៉ា) ខ្យល់ព្យុះ Tornado មួយដំបូង បានកើតមាននៅឯទីក្រុង El Reno ហើយមនុស្សដែលស្លាប់និងរងរបួស គឺបង្កឡើងដោយសារខ្យល់ព្យុះនេះ ខណៈព្យុះកួចមួយទៀត បានវាយលុកវាយក្រុង Tulsa ដែលស្ថិតនៅចម្ងាយជិត២០០គីឡូម៉ែត្រពីគ្នា ក៏ប៉ុន្តែវាពុំបានបង្កឲ្យមានមនុស្សជួបគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ គ្រាន់តែអគារ និងលំនៅឋានមួយចំនួនរងការខូចខាត និងមានដើមឈើក៏ដូចជាបង្គោលភ្លើងដួលរលំ។
គួរជម្រាបថា បើតាមអាជ្ញាធរអាមេរិក ខ្យល់ព្យុះ Tornado ខាងលើ មានកម្លាំងខ្យល់ចន្លោះពី២១៩ទៅ២៦៦គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕