Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS (Update): គ្រោះរញ្ជួយដីកម្រិតធ្ងន់ «៧.៥រ៉ិចទ័រ» វាយប្រហារប៉េរូ, មនុស្សម្នាក់ស្លាប់ និង១១នាក់របួស (Photo inside) (Video inside)

27-05-2019 11:11

(ប៉េរូ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS)​ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ បានវាយប្រហារលើភាគខាងជើង ប្រទេសប៉េរូនៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិកខាងត្បូង) ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១១នាក់របួស ខណៈ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩

យោងតាម USGS គ្រោះរញ្ជួយដីខាងលើស្ថិតនៅចំងាយ ១៨០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង ម៉ូយ៉ូបាំបា (Moyobamba) ជាមួយជម្រៅរញ្ជួយទៅក្នុងដី ១០៥គីឡូម៉ែត្រ។ សម្រាប់មនុស្សម្នាក់ដែលបានស្លាប់ខាងលើនេះ គឺរស់នៅក្នុងតំបន់ សាន់ អ៊ីកណាស៊ីយ៉ូ (San Ignacio) ដោយរូបមានអាយុ ៤៨ឆ្នាំ ត្រូវដំថ្មធ្លាក់មកចំពីលើ ខណៈ១១នាក់ទៀតរងរបួស។ ដោយឡែកផ្ទះ ១៣០ខ្នងរងការបំផ្លាញ រួមទាំងមន្ទីរពេទ្យ សាលារៀន និងគ្លីនិចរាប់សិបខ្នងទៀត ក៏រងការបំផ្លាញផងដែរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ ក៏បានញាប់ញ័រដល់ប្រទេសក្បែរខាងប៉េរូដូចជា កូឡុំប៊ី ប្រេស៊ីល និងបូលីវីផងដែរ។ ប្រទេសប៉េរូមានទីតាំងភូមិសាស្ត្រស្ថិតនៅតំបន់ខ្សែក្រវាត់ភ្នំភ្លើង ព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលប្រការនេះនាំឲ្យប្រទេសអាមេរិកឡាទីនមួយនេះ ងាយរងគ្រោះធម្មជាតិផ្សេងៗ ជាពិសេសគឺរញ្ជួយផែនដីតែម្តង៕