(បាកដាដ)៖ បុរសជនជាតិបារាំង៣នាក់ ត្រូវបានតុលាការអ៊ីរ៉ាក់ផ្ដន្ទាទោសប្រហារជីវិត បន្ទាប់ពីរកឃើញថា ពួកគេបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ ISIS។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
បុរសទាំង៣នាក់ខាងលើមានឈ្មោះថា Kévin Gonot, Léonard Lopez និង Salim Machou ហើយពួកគេ មានរយៈពេល៣០ថ្ងៃដើម្បីប្ដឹងឧទ្ធរណ៍។ ពួកគេគឺស្ថិតនៅក្នុងចំណោមជនជាតិបារាំង១២នាក់ ដែលត្រូវបាន ចាប់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយក្រុមអ្នកប្រយុទ្ធគាំទ្រដោយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេទាំងនេះត្រូវបញ្ជូន មកកាត់ទោសនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកុម្ភៈ កន្លងទៅ។
គួរជម្រាបថា ជនជាតិបារាំងទាំង៣នាក់ខាងលើគឺជាជនសង្ស័យ ISIS មកពីប្រទេសបារាំងដំបូងគេបំផុត ដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិត៕