(ប៉េរូ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ បានវាយប្រហារលើភាគខាងជើង ប្រទេសប៉េរូនៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិច នារសៀលថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។
យោងតាម USGS គ្រោះរញ្ជួយដីខាងលើស្ថិតនៅចំងាយ១៨០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Moyobamba ជាមួយជម្រៅរញ្ជួយទៅក្នុងដី១០៥គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ ពីជនរងគ្រោះ ការខូចខាត ឬក៏ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នៅឡើយទេ។