BREAKING NEWS: ឧត្តមទីប្រឹក្សាព្រះមហាក្សត្រថៃ ប្រេមទីន ស៊ូឡានុន ទទួលអនិច្ចកម្ម ជន្មាយុ៩៩ឆ្នាំ (Video inside)
26-05-2019 11:44
(បាងកក)៖ ឧត្តមសេនីយ៍មហាសាល ប្រេមទីន ស៊ូឡានុន (Prem Tinsulanonda) និងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រថៃ បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ៩៩ឆ្នាំ នៅឯមន្ទីរពេទ្យ Phra Crown ក្នុងទីក្រុង បាងកក នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ឧត្តមសេនីយ៍ប្រេមទីន ស៊ូឡានុន កើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩២០។
បើតាមគ្រួសារសាច់ញាតិរបស់លោក លោក ប្រេមទីន ស៊ូឡានុន បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង នៅនៅឯមន្ទីពេទ្យ Phra Crown ក្នុងទីក្រុងបាងកក។ ប៉ុន្តែពិធីបុណ្យសពមិនទាន់ត្រូវបានគេបញ្ជាក់លម្អិតនៅឡើយទេ៕