(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ថាឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ បានធ្លាក់នៅឯតំបន់ភាគកណ្ដាលនៃប្រទេស កាលពីថ្ងៃសុក្រ ដោយផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។
យោងតាម អាជ្ញាធរម៉ិចស៊ីកូ ឧទ្ធម្ភាគចក្រ MI-17 ខាងលើ បានធ្លាក់នៅចំងាយ៨៩គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង Jalpan de Sierra ស្ថិតនៅក្នុងរដ្ឋ Queretaro ភាគកណ្ដាលប្រទេសម៉ិចស៊ីកូ ជាទីដែលក្រុម ពន្លត់អគ្គិភ័យកំពុងជួយពន្លត់ភ្លើងឆេះព្រៃ។
ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ស្របពេលការស៊ើប អង្កេតកំពុងធ្វើឡើង៕