(ម៉ូស្គូ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័របានវាយប្រហារលើកោះ Aleutian ស្ថិតនៅភាគនិរតី នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។
យោងតាម USGS ចំណុចរញ្ជួយនៃគ្រោះរញ្ជួយដីខាងលើមានទីតាំងនៅចំងាយ៥៥គីឡូម៉ែត្រ ពីកោះ Amatignak ព្រមទាំងមានជម្រៅរញ្ជួយ២៨គីឡូម៉ែត្រទៅក្នុងដី។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ៕