Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុត! ខ្មាន់កំាភ្លើងបាញ់សម្លាប់មនុស្ស៥១នាក់ នៅនូវែលសេឡង់ ត្រូវបានចោទប្រកាន់ពីបទ«ភេរវកម្ម» (Video inside)

21-05-2019 16:47

(នូវែលសេឡង់)៖ ប៉ូលិសនូវែលសេឡង់ បានឱ្យដឹងថាបុរសម្នាក់ដែលបានបាញ់សម្លាប់មនុស្ស៥១នាក់ នៅឯវិហារ អ៊ីស្លាមក្នុងទីក្រុង Christchurch ត្រូវបានចោទប្រកាន់ជាផ្លូវការហើយនៅថ្ងៃអង្គារនេះពីបទភេរវកម្ម។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

បន្ថែមពីលើនេះ បើតាមប៉ូលិសនូវែលសេឡង់ ក្រៅតែពីជាប់ចោទពីបទភេរវកម្ម ជនឈ្មោះ Brenton Tarrant ក៏កំពុង​ប្រឈមមុខនឹងបទចោទមនុស្សឃាតចំនួន៥១ករណី និងបទប៉ុនប៉ងមនុស្សឃាត៤០ករណីផងដែរ។ ម្យ៉ាងវិញទៀត ការចោទប្រកាន់លើជននេះទៀតសោត កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានចាត់ទុកថាសកម្មភាពវាយប្រហាររបស់ជន Tarrant កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅ គឺជាទង្វើភេរវកម្ម ដែលបានរៀបចំឡើងទុកជាមុនយ៉ាងល្អឥតខ្ចោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ជនឈ្មោះ Brenton Tarrant ជាពលរដ្ឋអូស្ត្រាលីមានអាយុ២៨ឆ្នាំ កំពុងជាប់ឃុំក្រោមការឃ្លាំ មើលយ៉ាងដិតដល់នៅក្នុងពន្ធនាគារមួយកន្លែងនៃប្រទេសនូវែលសេឡង់ និងស្ថិតក្រោមការត្រួតពិនិត្យ បញ្ហាសុខភាពផ្លូវចិត្ត៕