Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩! (Photo Inside)

20-05-2019 20:38

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាបើសិនជាអ៊ីរ៉ង់ចង់ធ្វើសង្រ្គាមជាមួយ សហរដ្ឋអាមេរិក នោះវានឹងក្លាយជាថ្ងៃអវសានជាផ្លូវការរបស់ទីក្រុងតេហេរ៉ង់ ស្របពេលដែលប្រទេស២កំពុងផ្លោង សម្ដីគំរាមវាយប្រហារលើគ្នាទៅវិញទៅមក៕

២៖ ការបំផុសមួយបានកើតមានឡើង ដោយអំពាវនាវឲ្យប្រជាជនចិនទាំងឡាយបញ្ឈប់ការប្រើប្រាស់ផលិតផល ទាំងអស់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជាពិសេស iPhone ក្រោយពីភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាមេរិក បានឈានដល់ការចេញបម្រាម ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ចិន កាលពីសប្តាហ៍មុន៕

៣៖ ទីបំផុតអ្នកនយោបាយដែលប្រែក្លាយខ្លួនមកពីតារាកំប្លែងម្នាក់ គឺលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) នាថ្ងៃចន្ទនេះបានស្បថចូលកាន់តំណែងប្រធានាធិបតីទី៦ នៃប្រទេសអ៊ុយក្រែន ជាផ្លូវការ ក្រោយពីបានឈ្នះឆ្នោតលើអតីតប្រធានាធិបតី ផេត្រូ ផូរ៉ូហ្សេនកូ ដែលមាននយោបាយគាំទ្រអឺរ៉ុប និងអាមេរិក៕

៤៖ ក្រសួងយុតិ្តធម៌តាជីគីស្ថាននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ឆ្មំារក្សាសន្តិសុខ ០៣នាក់ និងអ្នកទោស២៩នាក់បាន ស្លាប់នៅក្នុងពន្ធនាគារមួយកន្លែង បន្ទាប់ពីអ្នកទោសជាក្រុមសកម្មប្រយុទ្ធ ISIS នាំគ្នាធ្វើបះបោរ៕

៥៖ អ្នកដំណើររាប់ពាន់នាក់បានកកស្ទះនៅក្នុងអាកាសយានដ្ឋាន Manchester នៃប្រទេសអង់គ្លេស ក្រោយជើងហោះហើរជាច្រើនត្រូវបានលុបចោល និងពន្យារពេលដោយសារតែបញ្ហាផ្នែកចាក់សាំងបញ្ចូល
យន្តហោះ៕

៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយលើសេចក្ដីប្រកាស «លុបចោលការដំឡើង ពន្ធលើដែកថែប និងអាលុយមីញ៉ូម» ដែលនាំចូលពីប្រទេសកាណាដា និងម៉ិចសីកូ។ ការលុបចោលការ ដំឡើងពន្ធនេះនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ៕