Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ (Photo inside)

13-05-2019 20:29

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ព្រលានយន្តហោះថ្មីនៃទីក្រុងប៉េកាំង ដាក់ឲ្យយន្តហោះ៤គ្រឿង ធ្វើតេស្តហោះហើរជាលើកដំបូង។

២៖ ការប្រយុទ្ធគ្នានៅតែបន្តក្នុងទីក្រុងទ្រីប៉ូលី រវាងកងកម្លាំងលីប៊ីខាងលិចនិងខាងកើត។

៣៖ ឥណ្ឌារកឃើញសាកសពសរុប៦៤នាក់ ក្រោយការវាយប្រហារព្យុះកំណាច Fani កាលពីសប្តាហ៍មុន។

៤៖ រយៈពេល០៤ខែដំបូងនៃឆ្នាំ២០១៩ វៀតណាមនាំចេញឈើ-ផលិតផលពីឈើទៅបរទេស កើនឡើង១៧.៨%ស្មើនឹងចំណូល ៣.១ពាន់លានដុល្លារ។

៥៖ គណបក្សថៃចំនួន១១ស្មើនឹងអសនៈ១១សរុបចូលគ្នា ប្រកាសគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្រ្តី។

៦៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រព្រឹត្តទៅនៅហ្វីលីពីន ខណៈលោក ឌូតឺតេ អាចនឹងពង្រឹងអំណាចកាន់តែខ្លាំង។

៧៖ បុរសម្នាក់ប្រឈមមុខជាប់ពន្ធនាគារ១៤០ឆ្នាំ ក្រោយគំរាមសម្លាប់លោក ដូណាល់ ត្រាំ។