Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើលោក ដូណាល់ ត្រាំ ចង់ធ្វើបាបចិននោះក៏មិនខុសអ្វីពីធ្វើបាបអាមេរិកដូចគ្នា... (Video inside)

13-05-2019 14:12

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ឡារី ឃូតឡូ (Larry Kudlow) បានព្រមានថា សហរដ្ឋអាមេរិក និងចិននឹងរងការឈឺចាប់ដូចគ្នា​ ពីជម្លោះពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

លោក Larry Kudlow ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិ)។ ប៉ុន្តែទន្ទឹមគ្នានោះ លោក Kudlow នៅតែជឿជាដដែលថា លោក ដូណាល់ ត្រាំ អាចនឹងជួបប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម នាឱកាសដែលមេដឹកនាំទាំងពីររូប ត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល G20 រៀបចំឡើងក្នុងប្រទេសជប៉ុន នៅចុងខែមិថុនាខាងមុខ។

តែយ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា ការដំឡើងពន្ធលើទំនិញចិន នឹងមិនផ្ដល់ផលប៉ះពាល់ធ្ងន់ដល់សហរដ្ឋអាមេរិកឡើយ។ លោកបញ្ជាក់បន្ថែមលើ Twitter ដូច្នេះថា «យើងកំពុងស្ថិតនៅលើផ្លូវ ដ៏ត្រឹមត្រូវក្នុងការដោះស្រាយជាមួយចិន... ហើយសូមចងចាំថា ពួកគេបានរំលោភលើកិច្ចព្រមព្រៀងជាមួយនឹងពួកយើង និងព្យាយាមចរចាឡើងវិញ»។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍សហរដ្ឋអាមេរិកបានដំឡើងពន្ធជាង ២០០ពាន់លានដុល្លារ លើមុខទំនិញនាំចូលពីប្រទេសចិន ខណៈទីក្រុងប៉េកាំង​បានសម្ដែងការសោកស្ដាយជាខ្លាំង តែនៅតែប្រកាន់ជំហរតស៊ូក្នុងសង្រ្គាម ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក​រហូតដល់ជំហានចុងក្រោយ៕