(ញួដេលី)៖ ប្រជាជនឥណ្ឌានៅក្នុងទីក្រុងញូដេលី និងបណ្ដារដ្ឋភាគខាងជើងនៃប្រទេសបានធ្វើដំណើរទៅកាន់ ការិយាល័យបោះឆ្នោតហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេនៅក្នុងជុំចុងក្រោយនៃ ការបោះឆ្នោតសកលដែលចែកចេញជា៧ដំណាក់កាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមគណៈកម្មាការរៀបចំការបោះឆ្នោតឥណ្ឌា ប្រជាជនច្រើនជាង១០០លាននាក់ នៅទូទាំងរដ្ឋចំនួន៧ ដែលមានសិទ្ធិបោះឆ្នោត បានចូលរួមក្នុងការបោះឆ្នោតជុំទី៦នៅថ្ងៃអាទិត្យនេះ សម្រាប់ អសនៈចំនួន៥៩ ក្នុងនោះរាប់បញ្ចូលទាំងទីក្រុងញូដេលីផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌាដែលត្រូវបានគេចាត់ទុកថាគឺជាដំណើរការលិទ្ធិប្រជាធិបតេយ្យ ធំជាងគេបំផុតនៅលើពិភពលោក ចែកចេញជា៧ដំណាក់កាល ដោយចាប់ផ្ដើមពីថ្ងៃទី១១ ខែមេសា រហូតដល់ ថ្ងៃទី១៩ ខែឧសភា។ ចំណែកឯ ការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា៕