Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ (Photo inside)

10-05-2019 21:02

(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ កំពូលមហាសេដ្ឋីពិភពលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon និងក្រុមហ៊ុនអវកាស Blue Origin បានបង្ហាញ ខ្លួនយានឈ្មោះថា Blue Moon សម្រាប់ប្រើក្នុងបេសកកម្មចុះចតនៅលើឋានព្រះច័ន្ទ។

២៖ លោក ដូណាល់ ត្រាំ ត្រៀមតែងតាំង លោក Patrick Shanahan ជារដ្ឋមន្រ្តីការពារជាតិពេញសិទ្ធិ ក្រោយលោកឡើងធ្វើស្តីទី ជិតកន្លះឆ្នាំ។

៣៖ សហរដ្ឋអាមេរិកហាមក្រុមហ៊ុន China Mobole នាំសេវាកម្មទូរស័ព្ទទូរស័ព្ទចូលទីផ្សាររបស់ខ្លួន ដោយសារបារម្ភពីសន្តិសុខជាតិ។

៤៖ សហរដ្ឋអាមេរិករឹបអូសនាវាដឹកធ្យូងថ្មកូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន ចាប់ផ្តើមធ្វើតេស្តមីស៊ីលឡើងវិញ។

៥៖ អតីតប្រធានាធិបតីប្រេស៊ីល លោក Michel Temer ព្រមប្រគល់ខ្លួនឲ្យប៉ូលិស ក្រោយការអនុញ្ញាតឲ្យនៅក្រៅឃុំមួយរយៈខ្លី ក្នុងសំណុំរឿងពុករលួយត្រូវបានលុបចោលវិញ។

៦៖ លោក ដូណាល់ ត្រាំ បង្ហោះសារដៀលអតីតនាយក FBI ថាជាមន្ត្រីអន់បំផុតប្រចាំប្រវត្តិសាស្ត្រអាមេរិក

៧៖ ពាក្យមានន័យថា «ការទទួលខុសត្រូវ (Responsibility)» ទើបត្រូវគេមើលឃើញថាសរសេរខុសនៅលើក្រដាស់ប្រាក់៥០ដុល្លារ អូស្រ្តាលី ដែលត្រូវបានដាក់ឲ្យចរាចរកាលពីខែតុលា ឆ្នាំ២០១៨។