(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ប្រទេសរុស្ស៊ីប្រារព្ធពិធីព្យុហយាត្រា ដើម្បីអបអរទិវាជ័យជម្នះសម័យសង្រ្គាមលោកលើកទីពីរ។

 

 

២៖ ក្រុមយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ទៅដល់តំបន់មជ្ឈិមបូព៌ា នៅចំពោះមុខភាពតានតឹងជាមួយអ៊ីរ៉ង់។

 

 

៣៖ ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញហ្វូស៊ីលរបស់អម្បូរថ្មីនៃសត្វដាយណូស័រ ដែលមានស្លាបតែមិនអាចហោះ នៅប្រទេសចិន។

 

 

៤៖ អ៊ីស្រាអែលប្រារព្ធខួប៧១ឆ្នាំនៃការទទួលបានឯករាជ្យ។

 

 

៥៖ អាជ្ញាធរវេណេស៊ុយអេឡា ចាប់ខ្លួនអនុប្រធានសភាបក្សប្រឆាំង គឺលោក Edgar Zambrano ទាក់ទងសំណុំរឿងធ្វើរដ្ឋប្រហារមិនបានសម្រេច។

 

 

៦៖ គណកម្មការបោះឆ្នោតថៃ បញ្ចេញលទ្ធផលជាផ្លូវការ ក្រោយការបោះឆ្នោតថ្ងៃទី២៤ ខែមីនា។

 

 

៧៖ កូរ៉េខាងជើងបាញ់ធ្វើតេស្តមីស៊ីលចម្ងាយខ្លីជាថ្មីម្តងទៀត។