(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធ ជាច្រើនគ្រាប់នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ថា អាវុធដែលត្រូវបានបាញ់សាកល្បងទាំងនោះ គឺជាមីស៊ីល ឬអាវុធប្រភេទអ្វីនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិតនារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។
ការបាញ់សាកល្បងធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្ដយានបាញ់គ្រាប់រ៉ុក្កែត និងអាវុធយុទ្ធសាស្ត្រជាច្រើនគ្រាប់ កាលពីសប្ដាហ៍មុន។ តែទន្ទឹមគ្នានោះដែរ យោធាកូរ៉េខាងត្បូងអះអាងថា អាវុធដែលទីក្រុងព្យុងយ៉ាងគឺមីស៊ីលរយៈចំងាយខ្លី៕