Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩! (Photo Inside)

08-05-2019 20:22

(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូន ក៏ដូចជាដាក់ពង្រាយ យន្ដហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០៤គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាដោយសំអាងថា អ៊ីរ៉ង់មានគំរោងការសម្ងាត់ក្នុងការវាយប្រហារលើ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់៕

២៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនកិច្ចដោយឥតព្រាងទុក ទៅកាន់ប្រទេសអ៊ីរ៉ាក់ ខណៈសហរដ្ឋអាមេរិកកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់៕

៣៖ រដ្ឋាភិបាលហ្វីលីពីនបានកំណត់ថា នឹងបញ្ជូនសំរាមដែលកាណាដា ដឹកយកមកចោលនៅប្រទេសហ្វីលីពីន កាលពីកំឡុងប៉ុន្មានឆ្នាំមុន ត្រឡប់ទៅប្រទេសកាណាដាវិញ ឲ្យបាននៅត្រឹមថ្ងៃទី១៥ ខែឧសភានេះ៕

៤៖ អាជ្ញាធរប៉ាគីស្ថាននៅថ្ងៃពុធនេះបានឱ្យដឹងថា មនុស្សសរុប ០៩នាក់បានស្លាប់ និង ២៤នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារដោយផ្ទុះគ្រាប់បែក នៅក្បែរវិហារ ដាតា ដារបារ (Data Darbar) ស្ថិតនៅក្នុងទីក្រុងឡាហ័រ (Lahore)៕

៥៖ គណៈកម្មការអឺរ៉ុបបានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃអង្គារសប្តាហ៍នេះថាភាពតានតឹងផ្នែក ពាណិជ្ជកម្មរវាងចិន និងអាមេរិក ព្រមទាំងការនៅតែបន្តប្រកាន់យក គោលនយោបាយបែបគាំពារនិយមគឺស្ថិតនៅ ក្នុងចំណោមហានិភ័យខ្ពស់ៗ ទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកខ្លួនឯង៕

៦៖ សិស្សប្រុសវ័យ១៨ឆ្នាំម្នាក់បានបាត់បង់ជិវិត និង០៧នាក់ទៀតបានទទួលរងរបួស នៅក្នុងករណីបាញ់ ប្រហារ មួយ ដែលបានកើតឡើងនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅសាលារៀនមួយកន្លែង ក្នុងទីក្រុង Denver នៃរដ្ឋ Colorado ភាគខាងលិចសហរដ្ឋអាមេរិក៕