(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 នឹងចូលរួមសម្ដែងការហោះហើរនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ យន្ដហោះ 2019 San Francisco Fleet Week Air Show នៅខែតុលាខាងមុខនេះ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វរញ៉ា៕

 

២៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ត្រូវបានស្រ្តីម្នាក់យកពងមាន់គប់ក្នុងអំឡុង ពេលឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ៕

 

៣៖ អ្នកនាំពាក្យឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ (SNSC) នៃប្រទេសអ៊ីរ៉ង់ លោក គៃវ៉ាន ខូស្រាវី (Keivan Khosravi) បានហៅការបញ្ជូនក្បួននាវាដឹកយន្តហោះចម្បាំង និងកងយន្តហោះទម្លាក់គ្រាប់បែករបស់ សហរដ្ឋអាមេរិកថាគ្រាន់តែជាការព្យាយាម​ធ្វើសង្រ្គាមចិត្តសាស្រ្តមួយប៉ុណ្ណោះ៕

 

៤៖ ទីបំផុតអ្នកសារព័ត៌មាន Reuters ទាំងពីររូបដែលត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសដាក់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០១៨ ក្នុងម្នាក់ៗ០៧ឆ្នាំនោះ ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាសម្រេចដោះលែងឲ្យមានសេរីភាព វិញហើយជាមួយអ្នកទោស សរុបចំនួន ៦,៥២០នាក់ដែលត្រូវបានលើកលែងទោសដូចគ្នា៕

 

៥៖ ដ្ឋាភិបាលអាមេរិកបានចាប់ផ្ដើមបញ្ជូនប្រាក់ជាង ២០០លានដុល្លារដែលខ្លួនបានរឹបអូសក្រោមក្របខណ្ឌនៃ ការស៊ើបអង្កេត លើករណីពុករលួយ «មូលនិធិរដ្ឋ 1MDB» របស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ឱ្យទៅប្រទេសម៉ាឡេស៊ីវិញហើយ៕

 

៦៖ ផ្កាយរណបអង្កេតផែនដីមួយគ្រឿងរបស់ក្រុមហ៊ុនអាមេរិក Planet Labs បានចាប់យករូបភាពនៃការធ្វើតេស្ត បាញ់មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលបានកើតមានឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕