(នីហ្សេ)៖ អាជ្ញាធរនីហ្សេបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៥៥នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ផ្ទុះរថយន្ដ ដឹកប្រេងមួយគ្រឿង ហើយភាគច្រើននៃជនរងគ្រោះគឺស្លាប់នៅអំឡុងពេលព្យាយាមដងយកប្រេង ក្រោយ រថយន្ដនេះក្រឡាប់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរនីហ្សេ ហេតុការណ៍ផ្ទុះរថយន្ដដឹកប្រេងខាងលើកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅ ក្នុងតំបន់) នៅលើផ្លូវមួយឆ្ពោះទៅកាន់អាកាសយានដ្ឋានក្នុងរដ្ឋធានី Niamey នៃប្រទេសនីហ្សេ ស្ថិតនៅក្នុង តំបន់អាហ្រ្វិកខាងលិច។
គួរជម្រាបថា មនុស្ស៣៧នាក់ក៏បានរងរបួសផងដែរ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់ខាងលើមិនទាន់ត្រូវបានគេ បញ្ជាក់នៅឡើយទេ៕