(ប៉ាពួរញូហ្គីណេ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារលើប្រទេសប៉ាពួរញូហ្គីណេនៅព្រឹកថ្ងៃអង្គារនេះ ដោយបង្កឱ្យដាច់ចរន្តអគ្គិសនីនៅតាម តំបន់មួយចំនួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ១២៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ៣០ គីឡូម៉ែត្រពីទីក្រុង Bulolo ហើយវាក៏បានរំញ័រដល់រដ្ឋធានី Port Moresby ផងដែរ។ ប៉ុន្តែភ្លាមៗ មិនទាន់មាន សេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត និងការព្រមានពីរលកយក្សស៊ូណាមិឡើយ៕