(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ព្រះរាជាណាចក្រថៃ ចាប់ផ្តើមប្រារព្ធព្រះរាជពិធីឡើងគ្រងរាជ្យជាផ្លូវរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ។

 

២៖ ព្រះចៅអធិរាជជប៉ុន Naruhito មានព្រះបន្ទូលទៅកាន់ប្រជាជាតិជាលើកដំបូង បន្ទាប់ពីការឡើងគ្រងរាជសម្បត្តិ។

 

៣៖ ព្យុះស៊ីក្លូនកំណាច Fani ផ្តាច់ជីវិតមនុស្ស០៩នាក់ នៅឥណ្ឌានិងបង់ក្លាដែស។

 

៤៖ កូរ៉េខាងជើងបាញ់មីស៊ីលប៉ុន្មានដែលមានរយៈចម្ងាយខ្លី ផ្លោងចូលទៅក្នុងសមុទ្រជប៉ុន។

 

៥៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ចុះចតខុសបច្ចេកទេសក៏ជ្រុលធ្លាក់ចូលក្នុងទន្លេ នៅរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក។

 

៦៖ គ្រួសារស្រ្តីរងគ្រោះអូស្រ្តាលី ដែលត្រូវប៉ូលិសអាមេរិកបាញ់ស្លាប់ នឹងទទួលបានសំណង២០លានដុល្លារ ពីទីក្រុង Minneapolis របស់អាមេរិក។

 

៧៖ ជប៉ុនទទួលជោគជ័យលើកដំបូងក្នុងការបាញ់បង្ហោះសាកល្បងនូវគ្រាប់រ៉ុក្កែត ដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនឯកជនជប៉ុន ក្រោយបរាជ័យពីរលើកកន្លងមក។