Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិរាជប៉ុន Narunhito មានព្រះបន្ទូលទៅកាន់ប្រជាជាតិជាលើកដំបូង បន្ទាប់ពីការឡើងគ្រងរាជសម្បត្តិ (Video inside)

04-05-2019 11:44

(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) និងម្ចាស់ក្សត្រី ម៉ាសាកុ (Masako) បានបង្ហាញព្រះរាជវត្តមានជាលើកដំបូង នៅចំពោះមុខប្រជាជន ក្រោយការឡើងស្នងរាជ្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។

នាឱកាសនោះព្រះចៅអធិរាជ Naruhito បានមានព្រះរាជបន្ទូលជាលើកដំបូង ក្នុងនាមជាអធិរាជជប៉ុនទៅកាន់ប្រជាជាតិ ដោយព្រះអង្គបានលើកឡើងថា ទ្រង់មានព្រះរាជហរិទ័យសោមនស្សរីករាយជាខ្លាំង ដែលបានយាងឃើញមុខប្រជាជន ក្រោយពីបានឡើងគ្រងរាជសម្បត្តិ ហើយទ្រង់អរគុណសម្រាប់ការចូលរួម អបអរសាទរពីសំណាក់ប្រជាជនទាំងឡាយ។

ជាមួយគ្នានេះព្រះចៅអធិរាជ Naruhito ក៏បានជូនពរដល់ប្រជានុរាស្ត្ររបស់ទ្រង់ ឲ្យមានសុខភាពល្អ ព្រមទាំងសុភមង្គល និងសង្ឃឹមថា ជប៉ុនអាចបន្តចាប់ដៃគ្នាជាមួយប្រទេសដទៃទៀត ដើម្បីរក្សាសន្តិភាព ហើយសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ ព្រះចៅ Naruhito បានស្នងរាជបល្ល័ង្ក ជ្រីសានថេម៉ាម (Chrysanthemum) បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ អាគីហ៊ីនតុ (Akihito) ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា និងបានដាក់រាជសម្បត្តិជាផ្លូវការ កាលពីថ្ងៃអង្គារ។ នេះគឺជាការដាក់រាជ្យលើកដំបូងបង្អស់របស់ព្រះចៅអធិរាជជប៉ុន ដែលមិនធ្លាប់មានឡើយក្នុងអំឡុងពេលជាង ២០០ឆ្នាំកន្លងមកនេះ។ ការឡើងគ្រងរាជ្យ របស់ព្រះចៅអធិរាជ Naruhito គឺជាការបិទបញ្ចប់នូវសករាជ ឬរជ្ជកាលចាស់ហៅថា ហៃសី (Heisei) និងជាការបើកទំព័រសករាជថ្មីហៅថា រៃវ៉ា (Reiwa)៕