Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រួសារជនរងគ្រោះអូស្ត្រាលី ដែលត្រូវប៉ូលិសអាមេរិកបាញ់ស្លាប់ «ប្តឹងទារសំណង២០លានដុល្លារ»

04-05-2019 09:57

(អាមេរិក)៖ ក្រុមគ្រួសាររបស់ស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ដែលត្រូវបានប៉ូលិសអាមេរិកបាញ់ឲ្យស្លាប់ ត្រូវបានទីក្រុង Minneapolis របស់សហរដ្ឋអាមេរិក សន្យាផ្តល់ប្រាក់សំណងចំនួន២០លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។

ប៉ូលិសអាមេរិកម្នាក់ឈ្មោះថា Mohamed Noor បានបាញ់លោកស្រី Justine Ruszczyk Damond នៅពេលដែលស្រ្តីអូស្រ្តាលីរូប នេះ បានរត់សំដៅមករករថយន្តរបស់លោក ដើម្បីរាយការណ៍អំពីករណីមួយអាចជាអំពើរំលោភសេពសន្ថវៈ នៅក្រោយផ្ទះលោកស្រី នៅទីក្រុង Minneapolis កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ដែលនៅពេលនោះលោកស្រី Damond ពុំមានអាវុធនៅជាប់ ខ្លួននោះឡើយ។ រីឯលោក Noor នាថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានតុលាការសម្រេចថា ពិតជាមានទោសពីបទមនុស្សឃាតលើលោកស្រី Damond។

គួ្រសាររបស់លោកស្រី Damond បានបញ្ជាក់ថា នឹងបរិច្ចាគលុយ០២លានដុល្លារនៃប្រាក់សំណង ទៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធ ប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង៕