(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ស្រ្តីវៀតណាមជាប់សង្ស័យសម្លាប់លោក គីម ជុងណាំ ត្រូវបានដោះលែងឲ្យមានសេរីភាព។

២៖ ទិដ្ឋភាពពិធីបុណ្យអតីតប្រធានាធិបតីវៀតណាម លោក Le Duc Anh។

៣៖ កងទ័ពអ៊ីស្រាអែលឃាត់ខ្លួនសកម្មជនបរទេស នៅទីក្រុង Hebron នៃតំបន់ West Bank។

៤៖ មន្រ្តីប៉ូលិសនៃកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេស Cyprus ចូលរួមពិធីបំពាក់មេដាយ សម្រាប់កិច្ចប្រឹងប្រែងរបស់ពួកគេ។

៥៖ ព្យុះស៊ីក្លូន Fani វាយលុកភាគខាងកើតប្រទេសឥណ្ឌា។

 

៦៖ បារាំងនិងអ៊ីតាលីរំលឹកខួប៥០០ឆ្នាំនៃការទទួលមរណភាពរបស់បុគ្គលដ៏ឆ្នើមគឺលោក Leonardo da Vinci ដែលបានលាចាកលោកនៅឯប្រទេសបារាំង។

៧៖ ក្រុមអ្នកស្រាវជ្រាវរកឃើញវត្តមានសារធាតុញៀនកូកាអ៊ីន ក្នុងខ្លួនសត្វបង្គានៅតាមដងទន្លេង ក្នុងតំបន់ទីជនបទ ភាគខាងកើតអង់គ្លេស។