(នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានភ្ជាប់ពាក្យជាមួយពិធីករទូរទស្សន៍លោក ក្លាក ហ្គេយ៍ហ្វដ (Clarke Gayford) ហើយកាលពីខែមេសាកន្លងទៅ។ នេះបើតាមសម្តីលោក អេនឌ្រូ ខេមប៊ែល (Andrew Campbell) អ្នកនាំពាក្យលោកស្រី អាដឺន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
លោក Andrew Campbell បានបន្ថែមទៀតថា អ្នកទាំង២បានភ្ជាប់ពាក្យជាមួយនឹងគ្នាកាលពីអំឡុងបុណ្យ Easter holiday កាលពីខែមេសាកន្លងទៅ។ ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ខណៈលោកស្រី Ardern និងលោក Gayford ក៏មិនបានបង្ហោះសារណា មួយលើបណ្ដាញទំនាក់ទំនងសង្គមដែរ។
គួរបញ្ជាក់ថា លោកស្រី Jacinda Ardern និងលោក Clarke Gayford ក៏មានកូនស្រីម្នាក់ផងដែរឈ្មោះថា ណេវេតេ អាដឺន ហ្គេយ៍ហ្វដ (Neve Te Aroha Ardern Gayford) ដែលបានប្រសូត្រកាលពីខែមិថុនា ឆ្នាំ២០១៨ ហើយគេគ្រប់គ្នាបានដឹងពីរឿងនេះ នៅពេលអ្នកទាំងពីរបីកូនស្រីអាយុ០៣ខែ ចូលរួមក្នុងសាលមហាសន្និបាតអង្គការសហប្រជាជាតិ កំឡុងកិច្ចប្រជុំសន្តិភាព នែលសុនមិនដេឡា (Nelson Mandela Peace) កាលពីខែកញ្ញា ឆ្នាំ២០១៨៕