(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំងព្រឹត្តិការណ៍ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ យាន InSight របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ថតបានទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិច នៅលើភពអង្គារ (Mars)។

២៖ ពិធីរៀបអាពាហ៍ពិពាហ៍ម្តងច្រើនគូ ត្រូវបានរៀបចំឡើងនៅខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន។

៣៖ អ៊ីស្រាអែលប្រារព្ធទិវាចងចាំនៃអំពើប្រល័យពូជសាសន៍លើជនជាតិជីបក្នុងតំបន់អារ៉ុប ដោយពួកណាស៊ីស (Nazis) អាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទីពីរ។

៤៖ ឥណ្ឌាត្រៀមខ្លួនទប់ទល់ព្យុះកំណាច Fani ដែលអាចនឹងបង្កវិនាសកម្មនៅភាគខាងកើតប្រទេស។

៥៖ នាយករដ្ឋមន្រ្តីអង់គ្លេស សម្រេចបណ្តេញរដ្ឋមន្រ្តីការពារជាតិ លោក Gavin Williamson ពីតំណែង ព្រោះមានការទម្លាយព័ត៌មានសម្ងាត់។

៦៖ កងឆ្មាំការពារសមុទ្រអារ៉ាប៊ីសាអូឌីត ជួយសង្រ្គោះនាវិកអ៊ីរ៉ង់ចំនួន២៦នាក់ ចេញពីគ្រោះថ្នាក់នៅលើនាវាដឹកប្រេង។

៧៖ ការបង្ហាញដើរបង្ហាញម៉ូដលើរថភ្លើង ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូណេស៊ី ក្នុងឱកាសទទួលស្វាគមន៍ខែតបអាហាររ៉ាម៉ាន់ឌនរបស់អ៊ីស្លាម។