(ឡុងដ៍)៖ ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange បានប្រាប់តុលាការក្នុងទីក្រុងឡុងដ៍ថា លោកមិនចង់ ប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកឡើយ ជាទីដែលលោកត្រូវបានគេរំពឹងថានឹងជាប់ពន្ធនាគារពីបទ ធ្វើឱ្យបែកធ្លាយព័ត៌មានសំងាត់ជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៩។
លោក Assange ធ្វើការកត់សម្គាល់ខាងលើនៅអំឡុងសវនាការមួយស្ដីពីសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិក ដែល ចាប់ផ្ដើមកាលពីម៉ោង១០ព្រឹក (ម៉ោងនៅទីក្រុងឡុងដ៍) នៅឯតុលាការ Westminster Magistrates។ ប៉ុន្តែ មកទល់នឹង ពេលនេះគេមិនទាន់ដឹងច្បាស់ថាស្ថាបនិក Wikileaks រូបនេះអាចនឹងត្រូវធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកដែរ ឬយ៉ាងណានោះទេ ខណៈរូបលោកត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួនតាមសំណើពីទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា លោក Assange ត្រូវបានអាជ្ញាធរអង់គ្លេសចាប់ខ្លួនចេញពីស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ កាលពីថ្ងៃ ទី១១ ខែមេសា ហើយកាលពីថ្ងៃពុធកន្លងទៅ ពលរដ្ឋអូស្ត្រាលីរូបនេះក៏ត្រូវបានតុលាការអង់គ្លេសកាត់ទោសដាក់ពន្ធនា គារ៥០សប្ដាហ៍ផងដែរពីបទមិនព្រមប្រគល់ខ្លួនឱ្យអាជ្ញាធរ៕